សិក្ខាសាលាផ្ទៀងផ្ទាត់លទ្ធផលសិក្សា និងការរកឃើញ របស់វេទិកាដឹកជញ្ជូនអន្តរជាតិ ITF (International Transport Forum) នៃគម្រោងកម្មវិធីនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធនៅតំបន់អាស៊ី

ទីស្តីការក្រសួង៖ នារសៀលថ្ងៃអង្គារ ទី១ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ឈៀង ពេជ្រ អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានឧត្តមមន្ត្រីដឹកជញ្ជូន បានអញ្ជើញដឹកនាំគណៈប្រតិភូចូលរួមសិក្ខាសាលាផ្ទៀងផ្ទាត់លទ្ធផលសិក្សា និងការរកឃើញរបស់វេទិកាដឹកជញ្ជូនអន្តរជាតិ ITF (International Transport Forum) នៃគម្រោងកម្មវិធីនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធនៅតំបន់អាស៊ី SIPA (Sustainable Infrastructure Programme in Asia) ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន តាមរយ:វីដេអូពីចម្ងាយ។

សិក្ខាសាលានេះ ត្រូវបានរៀបចំឡើយក្នុងគោលបំណង ដើម្បីបង្ហាញអំពីលទ្ធផលនៃការស្ទង់មតិជាមួយភាគីពាក់ព័ន្ធ ស្តីពីការលើកកម្ពស់ ការតភ្ជាប់ការបញ្ជូនទំនិញក្នុងតំបន់នៅអាស៊ីអាគ្នេយ៍ (Stakeholder Survey Workshop on Enhancing Regional Freight Connectivity in Southeast Asia) កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅ និងបង្ហាញពីលទ្ធផល នៃការប្រមូលព័ត៌មាន ដើម្បីស្វែងរកធាតុចូលផ្សេងៗ ពីភាគីពាក់ព័ន្ធក្នុងប្រទេសដែលមានបទពិសោធន៍ក្នុងការដឹកជញ្ជូនទំនិញក្នុងតំបន់ សំដៅជំរុញឱ្យការសិក្សានេះ កាន់តែមានភាពត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយ៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

:: ភ្ជាប់ទំនាក់ទំនងជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន(MPWT)
– Facebook: https://www.facebook.com/mpwt.gov.kh
– Telegram: https://t.me/mpwtnews
– TikTok: https://www.tiktok.com/@mpwt.tiktok
– YouTube: https://www.youtube.com/@mpwt.youtube

LEAVE A REPLY

Please enter your comment!
Please enter your name here