ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានស្ថិតក្នុងសភាពទ្រឹងក្នុងការជួញដូរនៅព្រឹកថ្ងៃពុធនេះ បន្ទាប់ពីបានធ្លាក់ចុះកាលពីថ្ងៃអង្គារម្សិលមិញ ស្របពេលមានការព្រួយបារម្ភថា ការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក អាចធ្វើឱ្យសង្គ្រាមពាណិជ្ជកម្មពិភពលោកកាន់តែស៊ីជម្រៅ ដែលអាចកាត់បន្ថយតម្រូវការប្រេងឆៅសកល។
តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានធ្លាក់ចុះ២សេនមកនៅត្រឹម៧៤,៤៧ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0016 GMT បន្ទាប់ពីបានធ្លាក់ចុះ០,៤ភាគរយកាលពីថ្ងៃអង្គារ។
ចំណែក តម្លៃប្រេងឆៅរបស់សហរដ្ឋអាមេរិក West Texas Intermediate បានកើនឡើង១សេនដល់៧១,២១ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពីបានធ្លាក់ចុះ០,៤ភាគរយកាលពីថ្ងៃអង្គារ។
សេតវិមានអាមេរិកបានប្រកាសថា លោកប្រធានាធិបតី ដូណាល់ ត្រាំ នឹងដាក់ពន្ធថ្មីនៅថ្ងៃពុធ។ យ៉ាងណាមិញ សេតវិមានមិនបានផ្តល់ព័ត៌មានលម្អិតអំពីទំហំ និងវិសាលភាពរបាំងពាណិជ្ជកម្មនោះទេ៕