ក្រុមហ៊ុនចំនួនបីបង្ហាញឆន្ទៈក្នុងការបន្តពង្រីកគំរោងវិនិយោគ នៅកម្ពុជា

ដោយៈ ម៉ាណា

    ភ្នំពេញៈ ក្រុមហ៊ុនធំៗចំនួន៣ បានបង្ហាញពីផែនការពង្រីកការវិនិយោគនៅកម្ពុជា ជាមួយនឹងបរិយាកាសធុរកិច្ចប្រសើរឡើង។

ព័ត៌មាននេះត្រូវបានលើកឡើងពីថ្នាក់ដឹកនាំក្រុមហ៊ុន ក្នុងដំណើរទស្សនកិច្ចសិក្សារបស់លេខាធិការដ្ឋានដឹកនាំ និងសម្របសម្រួលការអនុវត្តគោលនយោបាយ អភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ទៅកាន់ក្រុមហ៊ុនក្នុងវិស័យយានយន្ត និងអេឡិចត្រូនិក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ដំណើរទស្សនកិច្ចនេះ ដឹកនាំដោយ លោកនុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានលេខាធិការដ្ឋាន IDP បានអញ្ជើញចុះទស្សនកិច្ចសិក្សា

ថ្នាក់ដឹកនាំបានអញ្ជើញ ទៅកាន់ក្រុមហ៊ុនក្នុងវិស័យយានយន្ត និងអេឡិចត្រូនិកចំនួន៣រួមមានទី១  ក្រុមហ៊ុន DENSO (Cambodia​) Co., Ltd.  (ផលិតគ្រឿងបង្គុំរថយន្ត), ទី២ ក្រុមហ៊ុន SVI (AEC) Company Limited (ផលិតបរិក្ខារអេឡិចត្រូនិក), និងទី៣  ក្រុមហ៊ុន N.C.X. Co., Ltd. (ផលិតគ្រឿងបង្គុំ និងផ្គុំដំឡើងទោចក្រយានយន្ត)។

ដំណើរទស្សនកិច្ចនេះ ត្រូវបានធ្វើឡើង ក្នុងគោលបំណងបង្កើនការយល់ដឹងអំពីប្រតិបត្តិការ, ខ្សែច្រវ៉ាក់ផលិតកម្ម, បញ្ហាប្រឈម និងសំណូមពរនានា របស់ក្រុមហ៊ុន ដើម្បីជាធាតុចូល សម្រាប់ការរៀបចំរបាយការណ៍វាយតម្លៃវឌ្ឍនភាព២ឆ្នាំ (២០២៣-២០២៤) នៃការអនុវត្ត ផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា។

ដំណើរទស្សនកិច្ចសិក្សានេះ បានបញ្ចប់ទៅដោយជោគជ័យនិងផ្លែផ្កា ដោយក្រុមហ៊ុនទាំងអស់ បានសម្ដែងនូវការវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជាក្នុងការគាំទ្រ និងសម្របសម្រួលដល់ដំណើរការវិនិយោគកន្លងមក ក៏ដូចជា​បានបង្ហាញពីឆន្ទៈ ក្នុងការបន្តពង្រីកការវិនិយោគរបស់ខ្លួននៅកម្ពុជាផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here