ក្រសួងពាណិជ្ជកម្មបើកកិច្ចប្រជុំលើទស្សនវិស័យឆ្ពោះទៅកាន់ការចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៩”

ដោយៈ គង់ ម៉ាណា

    ភ្នំពេញៈ ក្រុមមន្រ្តីពាក់ព័ន្ឋ និងអ្នកជំនាញអន្តរជាតិ បានចូលរួមជាគណៈអធិបតី ក្នុងពិធីបើកសិក្ខាសា​លាស្តីពី “ពាណិជ្ជកម្មកម្ពុជា៖ ទស្សនវិស័យឆ្ពោះទៅកាន់ការចាកចេ​ញ ពីប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៩”។

ពិធីនេះ មានការចូលរួមពីលោក Yasushi Ishida ជំនួយការអគ្គនាយកនៃមជ្ឈមណ្ឌលអាស៊ាន -ជប៉ុន និងតំណាងមកពីក្រសួង ស្ថាប័នពាក់ព័ន្ធ ជាពិសេសវិស័យឯកជនកម្ពុជាជាច្រើនរូប។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្រោមកិច្ចសហការ រវាងក្រសួងពាណិជ្ជកម្ម និងមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន ក្នុងគោលបំណងដើម្បីផ្សព្វផ្សាយ និងបញ្រ្ជាបការយល់ដឹងបន្ថែមអំពី៖ ទី១)ការចាកចេញរបស់កម្ពុជាពីចំណាត់ ក្រុមប្រទេសអភិវឌ្ឍតិចតួច ក្នុងឆ្នាំ២០២៩ ២)យន្តការនានា ដែលរាជរដ្ឋាភិបាលបានដាក់ចេញ ដើម្បីធានាបានការចាកចេញដោយរលូន និងប្រកបដោយភាពធន់។

៣) ការពង្រឹងការត្រៀមលក្ខណៈរបស់វិស័យឯកជន ទាំងពាណិ​ជ្ជករ និងវិនិយោគិន តាមរយៈការយល់ដឹងអំពីបច្ច័យមួយចំនួន ពីការចាកចេញពីចំណាត់ក្រុមប្រទេសអភិវឌ្ឍតិចតួច និងការស្វែងយល់បន្ថែ​មអំពីការប្រើប្រាស់ឱ្យអស់ពីលទ្ធភាព នូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTAs) ក្នុងគោលដៅពង្រឹងសមត្ថភាពប្រកួតប្រជែង និងលើកកម្ពស់ការនាំចេញផលិតផលកម្ពុជា និងការបង្កើនចំណែកទីផ្សារអន្តរជាតិ។

សិក្ខាសាលានេះ ក៏មានការធ្វើបទបង្ហាញពីវាគ្មិនកិត្តិយសមកពីក្រសួងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ថៃ វៀតណាម និងជប៉ុន ពាក់ព័ន្ធនឹងប្រធានបទរួមមាន ទី១- ទិដ្ឋភាពទូទៅនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ ទី២-វិធានដើមកំណើតទំនិញ និងនីតិវិធីស្នើសុំវិញ្ញាបនបត្រ បញ្ជាក់ដើមកំណើតទំនិញ ក្រោមការប្រើប្រាស់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ទី៣-គំនិតផ្តួចផ្តើម និងយន្តការគាំទ្ររបស់ប្រទេសថៃ សម្រាប់វិស័យឯកជន និងសហគ្រាសធុនមីក្រូ តូច និងមធ្យម ដើម្បីចូលទីផ្សារសកល ទី៤-យន្តការផ្សព្វផ្សាយ និងគាំទ្រក្នុងការចូលទីផ្សារសកលរបស់ប្រទេសវៀតណាម និងទី៥-និន្នាការអន្តរជាតិ ស្តង់ដារ និងការជ្រៀតចូលទីផ្សារជប៉ុន៕

LEAVE A REPLY

Please enter your comment!
Please enter your name here