ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានកើនឡើងក្នុងការជួញដូរនៅព្រឹកថ្ងៃអង្គារនេះ ក្រោយពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានគំរាមដាក់ពន្ធបន្ទាប់បន្សំលើប្រេងឆៅរបស់ប្រទេសរុស្ស៊ី និងបានគំរាមវាយប្រហារទៅលើអុីរ៉ង់។
តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានកើនឡើង១៦សេន ឬ០,២ភាគរយ ដល់៧៤,៩៣ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0330 GMT ខណៈតម្លៃប្រេងឆៅរបស់អាមេរិក West Texas Intermediate បានកើនឡើង១៣សេនដល់៧១,៦១ដុល្លារក្នុងមួយបារ៉ែល។
លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានគំរាមដំឡើងពន្ធគយលើប្រេងរបស់រុស្សុី ប្រសិនបើទីក្រុងមូ៉ស្គូព្យាយាមរារាំងកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន និងបានព្រមានទម្លាក់គ្រាប់បែកលើប្រទេសអុីរ៉ង់ ប្រសិនបើទីក្រុងតេអេរ៉ង់មិនចុះកិច្ចព្រមព្រៀងជាមួយសេតវិមានជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន៕