តម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិបានធ្លាក់ចុះនៅថ្ងៃច័ន្ទនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានធ្លាក់ចុះក្នុងការជួញដូរនៅព្រឹកថ្ងៃច័ន្ទដើមសប្តាហ៍នេះ បើទោះបីជាលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានព្រមានថា លោកអាចនឹងដាក់ពន្ធគយលើបណ្តាប្រទេសដែលទិញប្រេងពីរុស្ស៊ីយ៉ាងណាក្តី។

តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានធ្លាក់ចុះ១៧សេន ឬ០,២ភាគរយមកនៅត្រឹម៧២,៥៩ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0028 GMT ខណៈតម្លៃប្រេងឆៅ West Texas Intermediate របស់អាមេរិកបានធ្លាក់ចុះ១៨សេន ឬ០,៣% មកនៅត្រឹម៦៩,១៨ដុល្លារក្នុងមួយបារ៉ែល។

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃអាទិត្យថា លោកនឹងដាក់ពន្ធគយចន្លោះពី២៥% ទៅ៥០% លើបណ្តាប្រទេសដែលទិញប្រេងរបស់រុស្ស៊ី ប្រសិនបើទីក្រុងម៉ូស្គូបំផ្លាញកិច្ចខិតខំប្រឹងប្រែងរបស់លោកដើម្បីបញ្ចប់សង្រ្គាមនៅប្រទេសអ៊ុយក្រែន៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here