វិនិយោគិនចិនមកពីខេត្តសានស៊ីប្រទេសចិនស្វែងយល់ពីកាលានុវត្តន៍ភាពវិនិយោគនៅកម្ពុជា

ដោយៈ ចំណាន

    ភ្នំពេញៈ លោកទ្បោ ទិត្យច័ន្ទសុភក្តិ ទីប្រឹក្សាអមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសហការីបានទទួលជួបពិភាក្សា ការងារជាមួយគណៈប្រតិភូចិនមកពីខេត្តសានស៊ី សាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយលោក Darren Teng ប្រធានក្រុមប្រឹក្សាភិបាលនៃខេមបូឌា ស៊ីឃ្យូរឹធី។

ជាកិច្ចចាប់ផ្តើម លោកបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះគណៈប្រតិភូ និងបានជម្រាបជូនគណៈប្រតិភូពីរចនាសម្ព័ន្ធរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ស្ថានភាពវិនិយោគនៅកម្ពុជា ច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ នឹងការវិនិយោគដែលបើកចំហ មានតម្លាភាព និងអាចប៉ាន់ប្រមាណទុកជាមុនបាន ព្រមទាំងការលើកទឹកចិត្តផ្សេងៗដូចមានចែងក្នុងច្បាប់ស្តីពី វិនិយោគនៃព្រះរាជាណាចក្រកម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកក៏បានជម្រាបជូនគណៈប្រតិភូ ពីវិស័យអាទិភាពមួយចំនួនសម្រាប់គណៈប្រតិភូ ធ្វើការគិតគូរពិចារណា ក្នុងការបណ្តាក់ទុនវិនិយោគនៅកម្ពុជាផងដែរ។

ជាមួយគ្នានេះលោក Darren និងគណៈប្រតិភូបានថ្លែងអំណរគុណ និងបង្ហាញពីចំណាប់អារម្មណ៍ ក្នុងការវិនិយោគនៅក្នុងប្រទេសកម្ពុជា ដោយលោកមានបំណងស្វែងយល់បន្ថែម ពីគោលនយោបាយ និងការលើកទឹកចិត្តផ្សេងៗ របស់រាជរដ្ឋាភិបាលកម្ពុជា។ លើសពីនេះ លោកបានសន្យាថា នឹងព្យាយាមផ្សព្វផ្សាយព័ត៌មានស្តីពី វិនិយោគ និងកៀរគរវិនិយោគិនចិន មកបណ្តាក់ទុនវិនិយោគនៅកម្ពុជាកាន់តែច្រើនទ្បើងថែមទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here