តម្លៃ​ប្រេង​ឆៅនៅលើទីផ្សារអន្តរជាតិបាន​កើនឡើង​នៅថ្ងៃ​ព្រហស្បតិ៍​នេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃ​ប្រេង​ឆៅបាន​កើនឡើង​ក្នុងការជួញដូរនៅព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ដោយសារ​ក្តី​ព្រួយបារម្ភ​អំពី​ភាពតានតឹងនៃការ​ផ្គត់ផ្គង់​ប្រេងឆៅសកល​ ​បន្ទាប់​ពី​​សហរដ្ឋអា​មេ​រិ​ក​គំរាម​ដំឡើងពន្ធលើ​បណ្តាប្រទេសដែលទិញ​ប្រេង​របស់វេ​ណេ​ស៊ុយ​អេ​ឡា។

តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានកើនឡើង១៤សេន ឬ០,២%ដល់៧៣,៩៣ដុល្លារក្នុងមួយបារ៉ែល ខណៈតម្លៃប្រេងឆៅរបស់អាមេរិក West Texas Intermediate ក៏បានកើនឡើង១៤សេនដូចគ្នាដល់៦៩,៧៩ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0049 GMT ។

កាលពីថ្ងៃពុធម្សិលមិញ តម្លៃប្រេងឆៅបានកើនឡើងប្រហែល១ភាគរយ បន្ទាប់ពីទិន្នន័យរបស់រដ្ឋាភិបាលអាមេរិកបានបង្ហាញថា ស្តុកប្រេងឆៅ និងប្រេងឥន្ធនៈរបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះកាលពីសប្តាហ៍មុន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាមួយគ្នានេះ ក្រុមហ៊ុនចម្រាញ់ប្រេងខ្នាតយក្សឥណ្ឌា Reliance Industries គ្រោងនឹងនញ្ឈប់ការនាំចូលប្រេងពីប្រទេសវេណេស៊ុយអេឡា បន្ទាប់ពីការប្រកាសពន្ធរបស់សហរដ្ឋអាមេរិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here