ដោយៈ ម៉ាណា
ភ្នំពេញៈ នៅទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ មានរៀបចំកិច្ចប្រជុំអនុក្រុមការងារ ចំណុះឱ្យក្រុម “ណ” “ផ្នែកសេដ្ឋកិច្ច សង្គមឌីជីថល និងទូរគមនាគមន៍” ដឹកនាំដោយលោកជាប សត្ថារតន៍ រដ្ឋលេខាធិការប្រចាំការ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាសហប្រធានអនុក្រុមការងារ ចំណុះឱ្យក្រុម “ណ” តំណាងផ្នែករដ្ឋាភិបាល និងឧកញ៉ាសុខ ពិសិដ្ឋ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសហប្រធានអនុក្រុមការងារ ចំណុះឱ្យក្រុម “ណ” តំណាងផ្នែកឯកជន។
កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរ ពីសំណាក់មន្រ្តីពាក់ព័ន្ធនៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងតំណាងក្រុមហ៊ុនឯកជនដែលជាសមាជិក សមាជិកានៃអនុក្រុមការងារមួយចំនួនទៀតផងដែរ។
កិច្ចប្រជុំនេះមានគោលបំណង ដើម្បីពិនិត្យ ពិភាក្សា និងដោះស្រាយ នូវបញ្ហាប្រឈមដែលជាកង្វល់ របស់ផ្នែកឯកជនទៅលើប្រធានបទការទទួលស្គាល់យថាប្រភេទ (Type Approval) ដែលចេញដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍៕