កម្ពុជា អង់គ្លេសពិភាក្សាយុទ្ធសាស្រ្តហេដ្ឋារចនាសម្ព័ន្ធរវាងប្រទេសទាំងពីរដើម្បីជម្រុញកិច្ចសហប្រតិបត្តិការ

ដោយៈ គង់ ម៉ាណា

    ភ្នំពេញៈ លោកឈៀង ពេជ្រ អនុរដ្ឋលេខាធិការ បានដឹកនាំប្រតិភូក្រសួងសាធារណការ និងដឹកជញ្ជូននិងមន្រ្តីពាក់ព័ន្ឋ បានចូលរួមកិច្ចប្រជុំវេទិកា ពិភាក្សាយុទ្ធសាស្រ្តហេដ្ឋារចនាសម្ព័ន្ធរវាងកម្ពុជា និងចក្រភពអង់គ្លេស (UK-Cambodia Strategic Infrastructure Chamber) ។

វេទិកានេះ រៀបចំឡើងដោយស្ថានទូតអង់គ្លេសប្រចាំនៅប្រទេសកម្ពុជា និងអគ្គនាយកដ្ឋាន PPP នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

វេទិកានេះត្រូវបានគាំទ្រដោយហិរញ្ញប្បទាន សម្រាប់ការនាំចេញរបស់ចក្រភពអង់គ្លេស (UK Export Finance – UKEF)  ក្នុងគោលបំណងចំនួន៣៖ (១) ជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងប្រទេសអង់គ្លេស ក្នុងការកំណត់គម្រោងអាទិភាព និងនីតិវិធីហិរញ្ញវត្ថុ (២) ជំរុញបន្តរក្សាកិច្ចសហប្រតិបត្តិការ ដើម្បីទទួលបានលទ្ធផលសេដ្ឋកិច្ច និង (៣) បន្តពង្រឹងកិច្ចសហប្រតិបត្តិការ រវាងរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។

តាមរយៈ MoU ដែលបានចុះរវាង UKEF និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុUKEF បានរៀបចំកញ្ចប់ Credit Guarantees ប្រមាណ២ពាន់លានផោន សម្រាប់គាំទ្រដល់គម្រោងហេដ្ឋារចនាសម្ព័ន្ធនានា ដែលមានការចូលរួមដោយក្រុមហ៊ុនរបស់ចក្រភពអង់គ្លេស។

លោកអនុរដ្ឋលេខាធិការ បានជម្រាបជូនអង្គវេទិកាអំពីឱកាសវិនិយោគក្នុងវិស័យសាធារណការ និងដឹកជញ្ជូន ដោយសង្កត់ធ្ងន់ទៅលើបណ្តាការអនុវត្តគម្រោងចំនួន១៧៤ ដែលមានចែងនៅក្នុងផែនការមេគ្រប់ជ្រុងជ្រោយស្តីពី ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣ ដែលជាត្រីវិស័យក្នុងការអនុវត្តក្នុងរយៈពេល១០ឆ្នាំខាងមុខនេះ។

ក្នុងនោះផងដែរ ក្រុមហ៊ុនជំនាញនៃប្រទេសអង់គ្លេស ដែលបានចូលរួមបង្ហាញ គឺក្រុមហ៊ុនទីប្រឹក្សាហិរញ្ញវត្ថុ ក្រុមហ៊ុនសេវាវិស្វកម្ម និងស្ថាបត្យកម្ម និងក្រុមហ៊ុនពាក់ព័ន្ធ ដែលក្នុងនោះរួមមាន Foster+Partner (ក្រុមហ៊ុនស្ថាបត្យកម្មនៃគម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ) Buro Happold, Arup, Broadway Malyan និង Zaha Hadid ជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here