ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានកើនឡើងក្នុងការជួញដូរនៅព្រឹកថ្ងៃពុធនេះ ដោយសារតែក្តីព្រួយបារម្ភចំពោះភាពតានតឹងក្នុងការផ្គត់ផ្គង់ប្រេងឆៅ បន្ទាប់ពីមានការប្រកាសគំរាមកំហែងពន្ធគយពីសហរដ្ឋអាមេរិក។
តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានកើនឡើង២៥សេន ឬ០,៣% ដល់៧៣,២៧ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 1214 GMT ខណៈតម្លៃប្រេងឆៅរបស់អាមេរិក West Texas Intermediate បានកើនឡើង២៨សេន ឬ០,៤% ដល់៦៩,២៨ដុល្លារក្នុងមួយបារ៉ែល។
កាលពីថ្ងៃច័ន្ទដើមសប្តាហ៍នេះ រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសដាក់ពន្ធចំនួន២៥ភាគរយលើបណ្តាប្រទេសទាំងឡាយណា ដែលទិញប្រេងឆៅរបស់ប្រទេសវេណេស៊ុយអេឡា៕