តម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិបានស្ថិតក្នុងសភាពទ្រឹងនៅថ្ងៃអង្គារនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានកើនឡើងក្នុងកម្រិតតិចតួចបំផុត ឬអាចនិយាយបានថា“ស្ថិតក្នុងសភាពទ្រឹង”ក្នុងការជួញដូរនៅព្រឹកថ្ងៃអង្គារនេះ ខណៈអ្នកវិនិយោគបានពិចារណាអំពីផលប៉ះពាល់នៃការដំឡើងពន្ធរបស់សហរដ្ឋអាមេរិកលើបណ្តាប្រទេស ដែលទិញប្រេង និងឧស្ម័នពីប្រទេសវេណេហ្ស៊ុយអេឡា។

តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានកើនឡើង១សេនដល់៧៣,០១ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0121 GMT ខណៈតម្លៃប្រេងឆៅ West Texas Intermediate របស់អាមេរិកបានកើនឡើង១សេនដល់៦៩,១២ដុល្លារក្នុងមួយបារ៉ែល។

តម្លៃប្រេងឆៅទាំង២ប្រភេទនេះបានកើនឡើងជាង១ភាគរយក្នុងការជួញដូរកាលពីថ្ងៃច័ន្ទម្សិលមិញ បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសដាក់ពន្ធចំនួន២៥ភាគរយលើបណ្តាប្រទេសទាំងឡាយណា ដែលទិញប្រេង និងឧស្ម័នពីប្រទេសវេណេហ្ស៊ុយអេឡា៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here