តម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិបានធ្លាក់ចុះនៅថ្ងៃច័ន្ទនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានធ្លាក់ចុះតិចតួចក្នុងការជួញដូរនៅព្រឹកថ្ងៃច័ន្ទដើមសប្តាហ៍នេះ ខណៈក្រុមអ្នកវិនិយោគបានវាយតម្លៃពីទស្សនវិស័យសម្រាប់កិច្ចចរចាបទឈប់បាញ់ក្នុងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ដែលអាចជំរុញការនាំចេញប្រេងរបស់រុស្ស៊ីទៅកាន់ទីផ្សារពិភពលោក។

តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានធ្លាក់ចុះ៨សេន ឬ០,១ភាគរយមកនៅត្រឹម៧២,០៨ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0046 GMT ខណៈប្រេងឆៅ West Texas Intermidiate របស់សហរដ្ឋអាមេរិកបានធ្លាក់ចុះ៥សេនមកនៅត្រឹម៦៨,២៣ដុល្លារក្នុងមួយបារ៉ែល។

លោក Toshitaka Tazawa អ្នកវិភាគនៅក្រុមហ៊ុន Fujitomi Securities បានអះអាងថា “ការរំពឹងទុកចំពោះវឌ្ឍនភាពនៃការចរចាសន្តិភាពរវាងរុស្ស៊ី និងអ៊ុយក្រែន និងការបន្ធូរបន្ថយទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើការនាំចេញប្រេងរបស់រុស្ស៊ី បានធ្វើឱ្យតម្លៃប្រេងឆៅធ្លាក់ចុះ”៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here