តម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិបានកើនឡើងនៅថ្ងៃសុក្រនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានកើនឡើងក្នុងការជួញដូរនៅព្រឹកថ្ងៃសុក្រនេះ ក្រោយពីមានការប្រកាសដាក់ទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិកលើប្រទេសអុីរ៉ង់។ការណ៍នេះអាចនាំឱ្យការផ្គត់ផ្គង់ប្រេងជួបប្រទះភាពតានតឹង។

តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានកើនឡើង៤២សេន ឬ០,៦ភាគរយ ដល់៧២,៤០ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0026 GMT ខណៈតម្លៃប្រេងឆៅរបស់អាមេរិក West Texas Intermediate បានកើនឡើង៤៥សេនដល់៦៨,៥២ដុល្លារក្នុងមួយបារ៉ែល។

ជាមួយគ្នានេះ អង្គការនៃបណ្តាប្រទេសនាំចេញប្រេង និងសម្ព័ន្ធមិត្ត (OPEC+) បានប្រកាសផែនការថ្មីក្នុងការអនុញ្ញាតឱ្យបណ្តាប្រទេសជាសមាជិកចំនួន៧របស់ខ្លួនបន្តកាត់បន្ថយការផលិតប្រេងឆៅបន្ថែមទៀត៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here