ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានកើនឡើងក្នុងការជួញដូរនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ដោយសារការធ្លាក់ចុះនៃស្តុកប្រេងឥន្ធនៈរបស់សហរដ្ឋអាមេរិក និងការកើនឡើងនៃភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ា។
តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានកើនឡើង៤០សេន ឬ០,៥៧% ដល់៧១,១៨ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0213 GMT ខណៈតម្លៃប្រេងឆៅ West Texas Intermediate របស់អាមេរិកបានកើនឡើង៣៤សេន ឬ០,៥១% ដល់៦៧,៥ដុល្លារក្នុងមួយបារ៉ែល។
ស្តុកប្រេងឥន្ធនៈរបស់សហរដ្ឋអាមេរិក ដែលរួមមានប្រេងម៉ាស៊ូត និងប្រេងសម្រាប់ដុតកំដៅបានធ្លាក់ចុះចំនួន២,៨លានបារ៉ែលកាលពីសប្តាហ៍មុន បើធៀបនឹងការរំពឹងទុកថា នឹងធ្លាក់ចុះត្រឹមតែ៣០០.០០០បារ៉ែលនៅក្នុងការស្ទង់មតិរបស់កាសែត Reuters៕