រដ្ឋមន្រ្តីទេសចរណ៍កម្ពុជា និងនេប៉ាល់ជម្រុញកិច្ចសហប្រតិបត្តិការផ្សព្វផ្សាយទេសចរណ៍សាសនា

ដោយៈ គង់ ម៉ាណា

    ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា លោកហួត ហាក់និង រដ្ឋមន្រ្តីក្រសួងវប្បធម៌ ទេសចរណ៍ និងអាកាសចរណ៍ស៊ីវិលនេប៉ាល់ បានឯកភាពជំរុញឱ្យមានការផ្សព្វផ្សាយ តំបន់សក្តានុពលទេសចរណ៍សាសនារវាងកម្ពុជាទៅវិញទៅមក។

ព៌តមាននេះត្រូវបានលើកឡើងក្នុងឱកាស លោកហួត ហាក់ បានជួបពិភាក្សាការងារជាមួយលោកBadri Pandey រដ្ឋមន្រ្តីក្រសួងវប្បធម៌ ទេសចរណ៍ និងអាកាសចរណ៍ ស៊ីវិលនៃប្រទេសនេប៉ាល់ និងសហការី ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ចំពោះការ ផ្សព្វផ្សាយនូវគោលដៅទេសចរណ៍សាសនា (ព្រះពុទ្ធ) តំបន់សក្តានុពលទេសចរណ៍ និងវប្បធម៌កម្ពុជាទៅកាន់ពុទ្ធសាសនិក និងប្រជាជនក្នុងប្រទេសនេប៉ាល់ ព្រមទាំងជំរុញឱ្យមាន ជើងហោះហើរត្រង់រវាងទីក្រុងភ្នំពេញ និងខេត្តLumbini (ទីកន្លែងកំណើតរបស់ព្រះពុទ្ធ)។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តួយ៉ាងក៏ជំរុញការផ្លាស់ប្តូរបទពិសោធន៍ស្តីពី ការអភិវឌ្ឍផលិត​ផលទេសចរណ៍ ការអភិវឌ្ឍធនធានមនុស្សលើវិស័យទេសចរណ៍ និងការជំរុញធុរកិច្ចទេសចរណ៍ទៅវិញទៅមក និងពិនិត្យលទ្ធភាពចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍នៃប្រទេសទាំងពីផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here