ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានកើនឡើងតិចតួចក្នុងការជួញដូរនាព្រឹកថ្ងៃអង្គារនេះ ស្របពេលដែលក្រុមអ្នកវិនិយោគមានការព្រួយបារម្ភអំពីការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចពិភពលោក និងគោលនយោបាយពន្ធគយរបស់សហរដ្ឋអាមេរិក។
តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានកើនឡើង១០សេន ឬ០,១៤ភាគរយដល់៧១,១៧ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0135 GMT ខណៈតម្លៃប្រេងឆៅរបស់អាមេរិក West Texas Intermediate បានកើនឡើង៧សេន ឬ០,១ភាគរយ ដល់៦៧,៦៥ដុល្លារក្នុងមួយបារ៉ែល។
លោកស្រី Tina Teng អ្នកវិភាគទីផ្សារឯករាជ្យមួយរូបនៅស្ថាប័ន Euronews បានលើកឡើងថា “ជាមូលដ្ឋាន ក្រុមអ្នកវិនិយោគបានបង្វែរការចាប់អារម្មណ៍មកលើភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ច ជាជាងភាពតានតឹងភូមិសាស្ត្រនយោបាយ”៕