តម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិបានកើនឡើងនៅថ្ងៃច័ន្ទនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានកើនឡើងក្នុងការជួញដូរនៅព្រឹកថ្ងៃច័ន្ទដើមសប្តាហ៍នេះ បន្ទាប់ពីប្រទេសចិនបានប្រកាសដាក់ចេញវិធានការដើម្បីជំរុញការប្រើប្រាស់ក្នុងស្រុក ដែលនឹងអាចជួយបង្កើនតម្រូវការប្រេងឥន្ធនៈផងដែរ។

តួយ៉ាង តម្លៃប្រេងឆៅ Brent futures សម្រាប់ចែកចាយនៅខែឧសភាខាងមុខបានកើនឡើង៤១សេន ឬ០,៦ភាគរយដល់៧០,៩៩ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0336 GMT ។

ចំណែក តម្លៃប្រេងឆៅ West Texas Intermediate futures (WTI) របស់សហរដ្ឋអាមេរិកសម្រាប់ចែកចាយនៅខែមេសាបានកើនឡើង៤០សេន ឬ០,៦ភាគរយ ដល់៦៧,៥៨ដុល្លារក្នុងមួយបារ៉ែល៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here