ដោយៈ គង់ ម៉ាណា
ភ្នំពេញៈ លោកសុខុម ភគវន្តមុនី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារគម្រោងក្រោមក្របខ័ណ្ឌ នៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍របៀងសេដ្ឋកិច្ច មេគង្គ-ឥណ្ឌា ដោយមានការចូលរួមពីមន្ត្រីជំនាញពាក់ព័ន្ធ ក្រោមឱវាទក្រសួងផងដែរ។
កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងពិភាក្សា ពិគ្រោះយោបល់ជាមួយមន្ត្រីជំនាញពាក់ព័ន្ធក្រោមឱវាទក្រសួង ដើម្បីប្រមូលធាតុចូល សម្រាប់ការងាររៀបចំផែនការ គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ដែលស្ថិតក្រោមក្របខ័ណ្ឌ នៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍របៀងសេដ្ឋកិច្ច មេគង្គ-ឥណ្ឌា៕