ដោយៈ គង់ ម៉ាណា
ភ្នំពេញៈ ថ្នាក់ដឹកនាំក្រសួងសាធារណៈការ និងដឹកជញ្ជូន បានចុះពិនិត្យទីតាំង សម្រាប់ការអនុវត្តគម្រោងការពន្លឿន ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ក្រោមឥណទានសម្បទាន របស់ធនាគារពិភពលោក។
ជាក់ស្តែងកាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ លោករស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោងការពន្លឿនការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ បានអញ្ជើញដឹកនាំសមាជិកគម្រោង ចុះពិនិត្យទីតាំងសម្រាប់ការអនុវត្តគម្រោងការពន្លឿនការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ក្រោមឥណទានសម្បទានរបស់ធនាគារពិភពលោក(WB)។
ដោយមានការអញ្ជើញចូលរួមពី លោកអនុរដ្ឋលេខាធិការ នាយករងគម្រោង ឯកឧត្តមអគ្គនាយក ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ ទីប្រឹក្សាជាតិ ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តពោធិ៍សាត់ តំណាងរដ្ឋបាលសាលាខេត្តពោធិ៍សាត់ និងតំណាងរដ្ឋបាលសាលាក្រុងពោធិ៍សាត់។
លោកនាយកគម្រោង ក៏បានអញ្ជើញចុះពិនិត្យតាមទីតាំងនីមួយៗដែលគ្រោងធ្វើការសិក្សា និងបានស្នើដល់ក្រុមការងារទីប្រឹក្សាធ្វើការសិក្សានូវតំបន់អាទិភាពទាំងនោះ ដើម្បីធ្វើការពិនិត្យសម្រេចរកទីតាំងណាដែលសមស្រប សម្រាប់ការអនុវត្តគម្រោង ប្រកបដោយប្រសិទ្ធភាពខ្ពស់៕