ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានកើនឡើង ក្នុងការជួញដូរនៅព្រឹកថ្ងៃសុក្រនេះ ដោយសារតែកិច្ចព្រមព្រៀងបទឈប់បាញ់រវាងប្រទេសរុស្សុី និងប្រទេសអ៊ុយក្រែននៅតែបន្តស្ថិតក្នុងភាពមិនច្បាស់លាស់នៅឡើយ។
តួយ៉ាង តម្លៃប្រេងឆៅប្រភេទ Brent futures បានកើនឡើង៤៦សេន ឬ០,៧ភាគរយដល់៧០,៣៤ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0406 GMT បន្ទាប់ពីបានធ្លាក់ចុះ១,៥ភាគរយកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។
ជាមួយគ្នានេះ តម្លៃប្រេងឆៅរបស់សហរដ្ឋអាមេរិក West Texas Intermediate futures(WTI) បានកើនឡើង៤៨សេនឬ០,៧ភាគរយដល់៦៧,០៣ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពីបានធ្លាក់ចុះ១,៧ភាគរយកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ៕