តម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិបានធ្លាក់ចុះនៅថ្ងៃព្រហស្បតិ៍នេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានធ្លាក់ចុះក្នុងការជួញដូរនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ដោយសារក្រុមអ្នកវិនិយោគបានបង្ហាញការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីផលប៉ះពាល់នៃសង្គ្រាមពន្ធគយលើកំណើនសេដ្ឋកិច្ច និងតម្រូវការថាមពលរបស់ពិភពលោក។

តួយ៉ាង តម្លៃប្រេងឆៅ Brent បានធ្លាក់ចុះ៧សេន ឬ០,១ភាគរយមកនៅត្រឹម៧០,៨៨ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0107 GMT បើធៀបនឹងតម្លៃបិទការជួញដូរកាលពីថ្ងៃពុធចំនួន៧០,៩៥ដុល្លារក្នុងមួយបារ៉ែល។

ចំណែកឯ តម្លៃប្រេងឆៅរបស់សហរដ្ឋអាមេរិក West Texas Intermediate បានធ្លាក់ចុះ១១សេន ឬ០,២ភាគរយ មកនៅត្រឹម៦៧,៥៧ដុល្លារក្នុងមួយបារ៉ែល បើធៀបនឹងតម្លៃបិទការជួញដូរកាលពីថ្ងៃពុធចំនួន៦៧,៦៨ដុល្លារក្នុងមួយបារ៉ែល៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here