តម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិបានកើនឡើងនៅថ្ងៃពុធនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានកើនឡើង ក្នុងការជួញដូរនៅព្រឹកថ្ងៃពុធនេះ ដោយសារតែការធ្លាក់ថ្លៃចុះយ៉ាងគំហុកនៃសន្ទស្សន៍ប្រាក់ដុល្លារអាមេរិកនាពេលថ្មីៗកន្លងមកនេះ។

ប៉ុន្តែ ទោះជាយ៉ាងណា ក្តីព្រួយបារម្ភចំពោះវិបត្តិសេដ្ឋកិច្ចនៅសហរដ្ឋអាមេរិក និងផលប៉ះពាល់នៃការដំឡើងពន្ធលើកំណើនសេដ្ឋកិច្ចពិភពលោកបានធ្វើឱ្យអត្រាកំណើននៅមានកម្រិត។

តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានកើនឡើង២៧សេន ឬ០,៣៩ភាគរយដល់៦៩,៨៣ដុល្លារក្នុងមួយបារ៉ែលគិតនៅត្រឹមម៉ោងសកល 0110 GMT។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ស្របពេលជាមួយគ្នានេះ តម្លៃប្រេងឆៅ West Texas Intermediate futures (WTI)របស់សហរដ្ឋអាមេរិក បានកើនឡើង២៩សេន ឬ០,៤៤ភាគរយដល់៦៦,៥៤ដុល្លារអាមេរិកក្នុងមួយបារ៉ែល៕

LEAVE A REPLY

Please enter your comment!
Please enter your name here