តម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិបានធ្លាក់ចុះនៅថ្ងៃអង្គារនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានធ្លាក់ចុះក្នុងការជួញដូរនាព្រឹកថ្ងៃអង្គារនេះ ស្របពេលមានការព្រួយបារម្ភថា ការសម្រេចដំឡើងពន្ធរបស់សហរដ្ឋអាមេរិកលើទំនិញនាំចូលពីប្រទេសកាណាដា ម៉ិកស៊ិក និងចិន នឹងធ្វើឱ្យសេដ្ឋកិច្ចជុំវិញពិភពលោកធ្លាក់ចុះ និងជះផលប៉ះពាល់ដល់តម្រូវការថាមពល។

តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានធ្លាក់ចុះ២៩សេនមកនៅត្រឹម៦៨,៩៩ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0016 GMT ខណៈតម្លៃប្រេងឆៅ West Texas Intermediate របស់សហរដ្ឋអាមេរិកបានធ្លាក់ចុះ៣៦សេនមកត្រឹម៦៥,៦៧ដុល្លារក្នុងមួយបារ៉ែល។

គោលនយោបាយគាំពារនិយមរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានធ្វើឱ្យទីផ្សារមានភាពរង្គោះរង្គើនៅទូទាំងពិភពលោក ដោយសារតែការដំឡើងពន្ធសងសឹកគ្នាទៅវិញទៅមក៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here