ដំណឹងល្អៈ ស្ពានខ្ពស់ជាងគេនៅកម្ពុជា ដំឡើងធ្នឹមបណ្តោយទាំង៩ប្រឡោះរួចរាល់ហើយ

ដោយៈ គង់ ម៉ាណា

    ពោធិសាត់ៈ ជាដំណឹងរីករាយមួយ ដែលស្ពានខ្ពស់ជាងគេនៅកម្ពុជា ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១០ តភ្ជាប់រវាងខេត្តភូមិភាគពាយ័ព្យ ទៅកាន់ខេត្តកោះកុងសម្រេចស្ថាបនា បានជិតបញ្ចប់ទាំងស្រុកហើយ។

យោងតាមផេកផ្លូវការបស់ក្រសួងសាធារណៈការ និងដឹកជញ្ជូនបានបង្ហាញកាលពីថ្ងៃទី៩ មិនាថា ធឹ្នមបណ្តោយស្ពានទាំង៩ប្រឡោះ​​(មួយប្រឡោះចំនួន ៤ធ្នឹម) នៃគម្រោងស្ពានលេខ២៨ តាមបណ្តោយផ្លូវជាតិលេខ១០ ដែលបច្ចុប្បន្នជាស្ពានខ្ពស់ជាងគេនៅកម្ពុជា បានដំឡើងរួចរាល់ហើយ នៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥នេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ស្ពាននេះមានកម្ពស់៩០ម៉ែត្រ ប្រវែងសរុប៥៣៧ម៉ែត្រ ទទឹង​១០ម៉ែត្រ បានសណ្តូកខ្លួនឆ្លងកាត់ស្ទឹងឫស្សីជ្រុំ ស្ថិតនៅភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ក្រសួងបានបញ្ជាក់ថា កិច្ចការបន្ទាប់ គឺជាដំណើរការរុះរើរន្ទា ដំឡើងធ្នឹមកាត់ទទឹង ចាក់បេតុង ចាក់កម្រាល និងចាក់AC(Asphalt concrete)។

ស្ពាននេះ នឹងត្រូវដាក់ឱ្យបងប្អូនប្រជាពលរដ្ឋ ប្រើប្រាស់សាកល្បង មុនពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរខាងមុខនេះ និងគ្រោងបញ្ចប់ការសាងសង់ស្ថាពរ នាអំឡុងខែឧសភា ឆ្នាំ២០២៥៕

LEAVE A REPLY

Please enter your comment!
Please enter your name here