តម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិបានធ្លាក់ចុះនៅថ្ងៃច័ន្ទនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានធ្លាក់ចុះ ក្នុងការជួញដូរនៅព្រឹកថ្ងៃច័ន្ទដើមសប្តាហ៍នេះ ដោយសារការដំឡើងពន្ធនាំចូលរបស់សហរដ្ឋអាមេរិកអាចជះផលប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចពិភពលោក និងតម្រូវការប្រេងឥន្ធនៈ ក៏ដូចជាការប្រកាសបង្កើនការផលិតប្រេងឆៅពីអង្គការ OPEC+ ។

តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានធ្លាក់ចុះ២៥សេនមកនៅត្រឹម៧០,១១ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0037 GMT បន្ទាប់ពីបានងើបឡើងថ្លៃវិញចំនួន៩០សេន គិតនៅត្រឹមពេលបិទការជួញដូរកាលពីថ្ងៃសុក្រសប្តាហ៍មុន។

ជាមួយគ្នានេះ តម្លៃប្រេងឆៅរបស់សហរដ្ឋអាមេរិក West Texas Intermediate បានធ្លាក់ចុះ២៨សេនមកនៅត្រឹម៦៦,៧៦ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពីបានងើបឡើងថ្លៃវិញចំនួន៦៨សេន គិតនៅត្រឹមពេលបិទការជួញដូរកាលពីថ្ងៃសុក្រសប្តាហ៍មុន៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here