ការសិក្សា៖ កម្ពុជាជាទីផ្សារល្អបំផុតមួយសម្រាប់វិនិយោគិនអចលនទ្រព្យនៅអាស៊ី

ដោយ៖ វុទ្ធី

ភ្នំពេញ៖ ប្រទេសកម្ពុជា ត្រូវបានមើលរំលងដោយអ្នកវិនិយោគបរទេស ខណៈអ្នកវិនិយោគជាច្រើនមានទំនោរគិតថា កម្ពុជាជាប្រទេសតូច ដែលងើបផុតពីសង្គ្រាម និងដើរពីក្រោយប្រទេសជិតខាងរបស់ខ្លួន ទាំងចំនួនប្រជាជន ទ្រព្យសម្បត្តិ និងការអភិវឌ្ឍ។

ទោះយ៉ាងណា ប្រទេសកម្ពុជាគឺជាទីផ្សារល្អបំផុតមួយនៅអាស៊ី សម្រាប់វិនិយោគិនអចលនទ្រព្យ។ សេដ្ឋកិច្ចរបស់ប្រទេសនេះ មានទំហំតូចមែន ប៉ុន្តែមានភាពធន់ ហើយមិនដែលមានវិបត្តិសេដ្ឋកិច្ចក្នុងរយៈពេលជាង ២០ឆ្នាំមកហើយ។ នេះបើយោងតាមការសិក្សារបស់គេទំព័រ Investasian កាលពីថ្មីៗនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទីក្រុងភ្នំពេញមានការរីកចម្រើនគួរឱ្យភ្ញាក់ផ្អើល ដែលទាក់ទាញការចាប់អារម្មណ៍ពីធុរកិច្ចអន្តរជាតិ។ មនុស្សជាច្រើន បានប្រៀបធៀបទីក្រុងភ្នំពេញទៅនឹងទីក្រុងបាងកកកាលពី៣០ឆ្នាំមុន។ ការប្រៀបធៀបដោយមើលឃើញពីកំណើនដ៏ខ្លាំងនៃទីក្រុងបាងកកនេះ វិនិយោគិនគួរតែកត់សម្គាល់ពីទីក្រុងនេះសម្រាប់ជាទិសដៅវិនិយោគ។

ទីក្រុងនេះ ក៏ទាក់ទាញជនជាតិបរទេសជាមួយនឹងផ្សារតាមដងផ្លូវដ៏រស់រវើក ស្ថាបត្យកម្មបារាំងដ៏អស្ចារ្យ និង អាគារបុរាណ។ ដោយមើលឃើញពីចំណុចទាំងនេះ បានធ្វើឱ្យវិនិយោគិន ដែលមានបទពិសោធន៏ បានចាប់ផ្តើមសម្រុកមកភ្នំពេញ ដើម្បីទទួលបានផលចំណេញក្នុងតម្លៃទាបគួរឱ្យភ្ញាក់ផ្អើល។

ជាធម្មតា ជនបរទេសទិញអចលនទ្រព្យពីរប្រភេទ រួមមាន shophouse និងខុនដូ។ Shophouse ជាទូទៅអាចធ្វើកែលម្អឡើងវិញ ជួល និងលក់បន្ត ដើម្បីដើម្បីបានផលចំណេញ ខណៈខុនដូមិនមានផលចំណេញច្រើនទេដូច Shophouse នោះទេ ប៉ុន្តែខុនដូងាយនឹងកាន់កាប់ និងគ្រប់គ្រង។

ប្រទេសកម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេសនៅអាស៊ីអាគ្នេយ៍ ដែលអាចឱ្យជនបរទេសមានកម្មសិទ្ធិកាន់កាប់អចលនទ្រព្យពីជាន់ទី១។ កម្ពុជាជាប្រទេសស្វាគមន៍បំផុតមួយ សម្រាប់វិនិយោគិនអន្តរជាតិនៅក្នុងតំបន់ទាំងមូល។

ការចូលមកប្រទេសកម្ពុជា ហើយបង្កើតអាជីវកម្មនៅទីនេះ មានលក្ខណៈសាមញ្ញ និងមានប្រសិទ្ធភាព។ ទិដ្ឋាការរយៈពេលមួយឆ្នាំមានតម្លៃត្រឹមតែ២៥០ដុល្លារ ហើយអាជីវកម្មនៅកម្ពុជាអាចមានកម្មសិទ្ធិ ១០០ភាគរយដោយជនជាតិបរទេស។

ការទិញអចលនទ្រព្យ អាចមានភាពស្មុគស្មាញបន្តិចអាស្រ័យលើអ្វីដែលអ្នកកំពុងរក។ ជនបរទេស អាចទិញខុនដូយូនីត ដែលមានប័ណ្ណសហកម្មសិទ្ធ ដូច្នេះមនុស្សជាច្រើនមានទំនោរទៅរកការអភិវឌ្ឍទាំងនោះ។
លើសពីនេះទៀត ប្រទេសកម្ពុជាប្រើប្រាស់ប្លង់រឹង និងប្លង់ទន់សម្រាប់ដី និងអគារ។ ប័ណ្ណកម្មសិទ្ធិប្លង់រឹង ត្រូវបានចុះបញ្ជីជាផ្លូវការ ដោយអជ្ញាធរជាតិ។ ចំណែក ប្លង់ទន់ ត្រូវបានចុះបញ្ជី ដោយអជ្ញាធរមូលដ្ឋាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here