ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានកើនឡើងក្នុងការជួញដូរនៅព្រឹកថ្ងៃសុក្រនេះ។ប៉ុន្តែ ប្រសិនបើគិតក្នុងលក្ខខណ្ឌប្រចាំសប្តាហ៍ តម្លៃប្រេងឆៅកំពុងប្រឈមមុខនឹងការធ្លាក់ចុះយ៉ាងគំហុកបំផុតមិនធ្លាប់មានគិតចាប់តាំងពីខែតុលា ឆ្នាំ២០២៤។
តួយ៉ាង នៅថ្ងៃសុក្រនេះ តម្លៃប្រេងឆៅ Brent futures បានកើនឡើង១៧សេន ឬ០,២៤% ដល់៦៩,៦៣ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0315 GMT ខណៈតម្លៃប្រេងឆៅ West Texas Intermediate របស់អាមេរិកបានកើនឡើង១២សេន ឬ០,១៨% ដល់៦៦,៤៨ដុល្លារក្នុងមួយបារ៉ែល។
ទោះជាយ៉ាងណា បើគិតក្នុងលក្ខខណ្ឌប្រចាំសប្តាហ៍ តម្លៃប្រេងឆៅ Brent អាចនឹងធ្លាក់ចុះចំនួន៤,៩ភាគរយក្នុងសប្តាហ៍នេះ ខណៈតម្លៃប្រេងឆៅ WTI អាចនឹងធ្លាក់ចុះចំនួន៤,៨ភាគរយ។
ភាពមិនច្បាស់លាស់ជុំវិញគោលនយោបាយពន្ធរបស់សហរដ្ឋអាមេរិកកំពុងបង្កើនការព្រួយបារម្ភអំពីការធ្លាក់ចុះនៃកំណើនតម្រូវការប្រេងឆៅសកល៕