ដោយៈ និស្ស័យ
ភ្នំពេញៈ លោកហេង សុធី អគ្គនាយក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ បានដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យពិភាក្សាលើគម្រោងធ្វើឱ្យប្រសើរឡើង សមត្ថភាពរដ្ឋបាលកំពង់ផែ នៃកម្ពុជា ជាមួយនឹងជំនាញការបច្ចេកទេសនៃទីភ្នាក់ងារJICA តាមប្រព័ន្ធវីដេអូពីចម្ងាយ។
កិច្ចប្រជុំត្រូវបានរៀបចំឡើង ដើម្បីបន្តពិភាក្សាលើវឌ្ឍនភាពនៃគម្រោងសម្រាប់រៀបចំផែនការជាតិស្តីពី តំបន់អភិវឌ្ឍន៍កំពង់ផែ (The National Port Zoning Plan) ក្នុងព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួម ពីសំណាក់លោកអគ្គនាយករង លោកប្រធាន-អនុប្រធាននាយកដ្ឋាន ប្រធាន-អនុប្រធានការិយាល័យ និងមន្ត្រីពាក់ព័ន្ធ៕