ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានកើនឡើងក្នុងការជួញដូរនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ខណៈពេលដែលពន្ធលើការនាំចូលប្រេងឆៅរបស់ប្រទេសកាណាដាទៅកាន់សហរដ្ឋអាមេរិកអាចនឹងត្រូវបានលុបចោល។
តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានកើនឡើង៤២សេនដល់៦៩,៧២ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0144 GMT ខណៈតម្លៃប្រេងឆៅ West Texas Intermediate របស់អាមេរិកបានកើនឡើង៤០សេនដល់៦៦,៧១ដុល្លារក្នុងមួយបារ៉ែល។
យោងតាមប្រភពមួយបានទម្លាយឱ្យដឹងថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ អាចនឹងលុបចោលពន្ធចំនួន១០ភាគរយលើការនាំចូលថាមពលរបស់កាណាដា ដូចជាប្រេងឆៅ និងប្រេងសាំង ដោយអនុលោមទៅតាមកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលមានស្រាប់៕