ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានបន្តធ្លាក់ចុះក្នុងការជួញដូរនៅព្រឹកថ្ងៃពុធនេះ ដោយសារការប្រកាសផែនការរបស់អង្គការនៃបណ្តាប្រទេសនាំចេញប្រេង និងសម្ព័ន្ធមិត្ត (OPEC+) ក្នុងការបង្កើនការផលិតប្រេងឆៅនៅក្នុងខែមេសាខាងមុខ។
តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានធ្លាក់ចុះ១៥សេនមកនៅត្រឹម៧០,៨៩ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0200 GMT ខណៈតម្លៃប្រេងឆៅរបស់អាមេរិក West Texas Intermediate បានធ្លាក់ចុះ៤០សេនមកនៅត្រឹម៦៧,៨៦ដុល្លារក្នុងមួយបារ៉ែល។
ជាមួយគ្នានេះ ក្រុមអ្នកវិនិយោគបានបង្ហាញនូវការព្រួយបារម្ភថា ការដំឡើងពន្ធរបស់សហរដ្ឋអាមេរិកលើការនាំចូលទំនិញពីប្រទេសកាណាដា ម៉ិកស៊ិក និងប្រទេសចិន នឹងធ្វើឱ្យកំណើនសេដ្ឋកិច្ចសកល និងតម្រូវការប្រេងធ្លាក់ចុះ៕