ប្រតិភូធនាគារពីប្រទេសទីម័រខាងកើតសិក្សាស្វែងយល់ពីបទ ពិសោធន៍របស់កម្ពុជា

ដោយៈ ម៉ាណា

    ភ្នំពេញៈ គណៈប្រតិភូធនាគារកណ្តាល ទីម័រខាងកើតដឹកនាំដោយលោកជំទាវ ទេសាភិបាលរងSara Lobo Brites បានមកធ្វើទស្សនកិច្ចនៅ ធនាគារជាតិនៃកម្ពុជានាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥។

ដំណើរទស្សនកិច្ចនេះ ធ្វើឡើងក្នុងគោលបំណងសិក្សាពីបទពិសោធន៍របស់ធនាគារជាតិនៃកម្ពុជា លើការអភិវឌ្ឍប្រព័ន្ធទូទាត់អេឡិចត្រូនិកនៅកម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោករ័ត្ន សុវណ្ណនរៈ ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានស្វាគមន៍ និងសម្តែងសេចក្តីសោមនស្សរីករាយ ដែលបានទទួលគណៈប្រតិភូធនាគារកណ្តាលទីម័រខាងកើត ក្នុងដំណើរទស្សនកិច្ចសិក្សានេះ និងបានជម្រាបជូនពីវឌ្ឍនភាពនៃប្រព័ន្ធទូទាត់ ស្ថានភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅកម្ពុជា។

បន្ថែមលើនេះ លោកបានលើកឡើងពីការរួមចំណែករបស់ប្រព័ន្ធទូទាត់ ក្នុងការសម្រួលជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ការជំរុញសកម្មភាពពាណិជ្ជកម្ម និងទេសចរណ៍ តាមរយៈការស្កេន ឃ្យូអរកូត ព្រមទាំងការពង្រឹងសមាហរណកម្ម ជាមួយប្រទេសក្នុងតំបន់ និងអន្តរជាតិ តាមរយៈការតភ្ជាប់ប្រព័ន្ធទូទាត់ដែន៕

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here