ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានធ្លាក់ចុះក្នុងការជួញដូរនៅព្រឹកថ្ងៃអង្គារនេះ បន្ទាប់ពីអង្គការនៃបណ្តាប្រទេសនាំចេញប្រេង (OPEC) និងសម្ព័ន្ធមិត្តរបស់ខ្លួនបានប្រកាសពីផែនការបង្កើនផលិតកម្មប្រេងឆៅជាបណ្តើរៗចាប់ពីខែមេសាខាងមុខ។
តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានធ្លាក់ចុះ៥៤សេនមកនៅត្រឹម៧១,០៨ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0149 GMT ខណៈតម្លៃប្រេងឆៅរបស់អាមេរិក West Texas Intermediate បានធ្លាក់ចុះ៣៦សេនមកនៅត្រឹម៦៨,០១ដុល្លារក្នុងមួយបារ៉ែល។
អង្គការ OPEC+ គ្រោងនឹងចាប់ផ្តើមបង្កើនទិន្នផលនៃផលិតកម្មប្រេងឆៅបន្ថែមចំនួន១៣៨.០០០បារ៉ែលក្នុងមួយថ្ងៃចាប់ពីខែមេសា ឆ្នាំ២០២៥នេះ ជាលើកដំបូងគិតចាប់តាំងពីឆ្នាំ២០២២៕