ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានធ្លាក់ចុះក្នុងការជួញដូរនៅព្រឹកថ្ងៃសុក្រនេះ ស្របពេលមានភាពមិនប្រាកដប្រជាអំពីកំណើនសេដ្ឋកិច្ចពិភពលោក និងតម្រូវការប្រេងឥន្ធនៈសកល ដោយសារការដំឡើងពន្ធពីសំណាក់ទីក្រុងវ៉ាស៊ីនតោន។
តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានធ្លាក់ចុះ៣១សេនមកនៅត្រឹម៧៣,២៦ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0133 GMT ខណៈតម្លៃប្រេងឆៅ West Texas Intermediate របស់អាមេរិកបានធ្លាក់ចុះ៣០សេនមកនៅត្រឹម៧០,០៥ដុល្លារក្នុងមួយបារ៉ែល។
ប្រធានាធិបតីអាមេរិកលោក ដូ ណាល់ត្រាំ បានប្រកាសឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញថា “ការយកពន្ធចំនួន២៥ភាគរយលើការនាំចូលទំនិញពីប្រទេសម៉ិកស៊ិក និងកាណាដានឹងចូលជាធរមាននៅថ្ងៃទី៤ ខែមីនា រួមជាមួយនឹងការដាក់ពន្ធបន្ថែម១០% លើការនាំចូលទំនិញពីប្រទេសចិន”៕