តម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិបានកើនឡើងនៅថ្ងៃព្រហស្បតិ៍នេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានកើនឡើងនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូ ណាល់ត្រាំ បានប្រកាសដកហូតអាជ្ញាបណ្ណរបស់ក្រុមហ៊ុន Chevron ដោយហាមឃាត់មិនឱ្យក្រុមហ៊ុនយក្សមួយនេះបន្តប្រតិបត្តិការអាជីវកម្មរបស់ខ្លួននៅក្នុងប្រទេសវេណេស៊ុយអេឡា។

តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានកើនឡើង២៤សេនដល់៧២,៧៧ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0328 GMT ខណៈតម្លៃប្រេងឆៅរបស់អាមេរិក West Texas Intermediate បានកើនឡើង១៨សេនដល់៦៨,៨០ដុល្លារក្នុងមួយបារ៉ែល។

កន្លងមក ក្រុមហ៊ុនចម្រាញ់ប្រេងខ្នាតយក្ស Chevron បាននាំចេញប្រេងឆៅប្រហែល២៤០.០០០បារ៉ែលក្នុងមួយថ្ងៃពីប្រទេសវេណេស៊ុយអេឡា (Venezuela)។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ដូច្នេះ ការប្រកាសបញ្ចប់អាជ្ញាបណ្ណពីសំណាក់រដ្ឋាភិបាលអាមេរិកមានន័យថា ក្រុមហ៊ុន Chevron នឹងមិនអាចនាំចេញប្រេងឆៅពីប្រទេសវេណេស៊ុយអេឡាបានតទៅទៀតទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here