ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានកើនឡើងក្នុងការជួញដូរនៅព្រឹកថ្ងៃពុធនេះ បន្ទាប់ពីរបាយការណ៍បានបង្ហាញថា ស្តុកប្រេងឆៅរបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះកាលពីសប្តាហ៍មុន ដែលជាសញ្ញាវិជ្ជមានផ្នែកតម្រូវការ។
តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានកើនឡើង២៧សេនដល់៧៣,២៩ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0134 GMT ខណៈតម្លៃប្រេងឆៅរបស់អាមេរិក West Texas Intermediate បានកើនឡើង២៥សេនដល់៦៩,១៨ដុល្លារក្នុងមួយបារ៉ែល។
យោងតាមទិន្នន័យរបស់វិទ្យាស្ថានប្រេងអាមេរិក(American Petroleum Institute) បានបង្ហាញថា ស្តុកប្រេងឆៅរបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះចំនួន៦៤០.០០០បារ៉ែលកាលពីសប្តាហ៍មុន៕