តម្លៃ​ប្រេង​ឆៅនៅលើទីផ្សារអន្តរជាតិបាន​កើន​ឡើង​នៅថ្ងៃ​អង្គារនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃ​ប្រេង​ឆៅបាន​កើន​ឡើង​ក្នុងការជួញដូរនៅព្រឹក​ថ្ងៃ​អង្គារនេះ ខណៈ​សហរដ្ឋ​អាមេរិក​បាន​ដាក់​ទណ្ឌកម្ម​ថ្មី​លើ​ការនាំចេញប្រេងរបស់ប្រទេស​អុីរ៉ង់ ដោយបង្កើន​ការ​ព្រួយ​បារម្ភ​ចំពោះការរំខានដល់ការ​ផ្គត់ផ្គង់​។

តម្លៃប្រេងឆៅ Brent futures បានកើនឡើង៣៨សេនដល់៧៥,១៦ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0217 GMT ខណៈតម្លៃប្រេងឆៅរបស់អាមេរិក West Texas Intermediate បានកើនឡើង៤៣សេនដល់៧១,១៣ដុល្លារក្នុងមួយបារ៉ែល។

សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មថ្មីទៅលើឈ្មួញកណ្តាល ប្រតិបត្តិករនាវាដឹកប្រេង និងបណ្តាក្រុមហ៊ុន ដែលដឹកជញ្ជូនប្រេងរបស់អុីរ៉ង់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អុីរ៉ង់ជាប្រទេសផលិតប្រេងធំជាងគេទី៣ នៅក្នុងអង្គការនៃបណ្តាប្រទេសនាំចេញប្រេង(OPEC) ដោយបានបូមប្រេងចំនួន៣,២លានបារ៉ែលក្នុងមួយថ្ងៃក្នុងខែមករា ឆ្នាំ២០២៥។នេះបើយោងតាមការស្ទង់មតិរបស់សារព័ត៌មាន Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here