អ្នកជំនាញអូស្រ្តាលីស្វែងយល់ពីគោលនយោបាយIDPរបស់កម្ពុជា

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ក្រុមការងារគោលនយោបាយ (Policy Hub) នៃកម្មវិធីភាពជាដៃគូកម្ពុជា អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច ប្រកបដោយភាពធន់ (CAPRED)បានសិក្សាស្វែងយល់ពីគោលនយោបាយអភវឌ្ឍន៍វិស័យឧស្សាហកម្ម(IDP)។

កិច្ចប្រជុំ ក្រុមការងារលេខាធិការដ្ឋានដឹកនាំ និងសម្របសម្រួលការអនុវត្តគោលនយោបាយអភិវឌ្ឍន៍ វិស័យឧស្សាហកម្មកម្ពុជា (IDP) នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) តំណាងដោយលោក នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា និងជាប្រធានលេខាធិការដ្ឋាន បានទទួលជួបក្រុមការងារគោលនយោបាយ (Policy Hub) នៃកម្មវិធីភាពជាដៃគូកម្ពុជា អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច ប្រកបដោយភាពធន់ (CAPRED) ដែលមានបំណងស្វែងយល់អំពីវិធីសាស្ត្រ និងអភិក្រម ដែលលេខាធិការដ្ឋាន IDP នៃ ក.អ.ក. បានប្រើប្រាស់ក្នុងការរៀបចំ របាយការណ៍វឌ្ឍនភាពនៃការអនុវត្តគោលនយោបាយ IDP ព្រមទាំងការរៀបចំប្រព័ន្ធទិន្នន័យគាំទ្រដល់ការងារនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការចែករំលែកចំណេះដឹង និងបទពិសោធន៍ពាក់ព័ន្ធនឹងការតាមដាននិងវាយតម្លៃគោលនយោបាយIDP នឹងរួមចំណែកសំខាន់ដល់សកម្មភាពរបស់ក្រុមការងារ គោលនយោបាយរបស់ CAPRED ដែលបាននិងកំពុងផ្ដល់ការគាំទ្របច្ចេកទេស លើការងារតាមដាននិងវាយតម្លៃ ដល់ក្រសួងស្ថាប័នមួយចំនួនរបស់រាជរដ្ឋាភិបាលកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here