តម្លៃ​ប្រេង​ឆៅនៅលើទីផ្សារអន្តរជាតិបាន​កើនឡើង​នៅថ្ងៃ​ពុធនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃ​ប្រេង​ឆៅបាន​កើនឡើង​ក្នុងការជួញដូរនៅព្រឹក​ថ្ងៃ​ពុធនេះ ស្របពេល​ដែលមាន​ការ​រំខាន​ដល់​ការ​ផ្គត់ផ្គង់​ប្រេង​នៅ​ក្នុងសហរដ្ឋអាមេរិក និង​នៅក្នុងប្រទេសរុស្ស៊ី។

តម្លៃប្រេងឆៅ Brent futures បានកើនឡើង២០សេនដល់៧៦,០៤ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0146 GMT ខណៈតម្លៃប្រេងឆៅអាមេរិក West Texas របស់សម្រាប់ចែកចាយនៅខែមីនាបានកើនឡើង២៣សេនដល់៧២,០៨ដុល្លារក្នុងមួយបារ៉ែល។

ប្រទេសរុស្ស៊ីបានអះអាងថា ការនាំចេញប្រេងរបស់ខ្លួនតាមរយៈបំពង់បង្ហូរប្រេងឈ្មោះ Caspian Pipeline Consortium (CPC) បានដាំក្បាលចុះចន្លោះពី៣០% ទៅ៤០% កាលពីថ្ងៃអង្គារម្សិលមិញ បន្ទាប់ពីអ៊ុយក្រែនបានបើកការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកលើស្ថានីយ៍បូមប្រេងរុស្សុី។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទន្ទឹមនឹងនេះ អាកាសធាតុចុះត្រជាក់បានគំរាមកំហែងដល់ការផ្គត់ផ្គង់ប្រេងរបស់សហរដ្ឋអាមេរិក ដោយអាជ្ញាធរបានប៉ាន់ប្រមាណថា ផលិតកម្មប្រេងនៅក្នុងរដ្ឋ North Dakota របស់សហរដ្ឋអាមេរិកនឹងធ្លាក់ចុះចំនួន១៥មុឺនបារ៉ែលក្នុងមួយថ្ងៃ ដោយសារតែអាកាសធាតុនៅទីនោះបានចុះត្រជាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here