តម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិបានកើនឡើងនៅថ្ងៃសុក្រនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានកើនឡើងក្នុងការជួញដូរនៅព្រឹកថ្ងៃសុក្រនេះ ស្របពេលមានការកើនឡើងនៃតម្រូវការប្រេងឥន្ធនៈ និងការរំពឹងទុកថា ផែនការរបស់សហរដ្ឋអាមេរិកក្នុងការដំឡើងពន្ធសកលនឹងមិនអាចចូលជាធរមានភ្លាមៗនោះទេ ដោយត្រូវរង់ចាំដល់ខែមេសាខាងមុខ។

តម្លៃប្រេងឆៅ Brent futures បានកើនឡើង១៩សេនដល់៧៥,២៥ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0300 GMT ខណៈតម្លៃប្រេងឆៅរបស់អាមេរិក West Texas Intermediate (WTI) បានកើនឡើង១២សេនដល់៧១,៤១ដុល្លារក្នុងមួយបារ៉ែល។

ក្រុមអ្នកវិភាគនៅធនាគារ JPMorgan បានបញ្ជាក់ឱ្យដឹងនៅក្នុងរបាយការណ៍មួយដែលចេញផ្សាយនៅថ្ងៃសុក្រនេះថា តម្រូវការប្រេងសកលបានកើនឡើងដល់ចំនួន១០៣,៤លានបារ៉ែលក្នុងមួយថ្ងៃកាលពីឆ្នាំ២០២៤ ដោយកើនឡើង១,៤លានបារ៉ែលបន្ថែមក្នុងមួយថ្ងៃធៀបនឹងឆ្នាំ២០២៣៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here