ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានធ្លាក់ចុះក្នុងការជួញដូរនៅថ្ងៃព្រហស្បតិ៍នេះ ដោយសារតែការរំពឹងទុកចំពោះកិច្ចព្រមព្រៀងសន្តិភាពរវាងប្រទេសអ៊ុយក្រែន និងរុស្ស៊ី ដែលអាចនាំឱ្យសហរដ្ឋអាមេរិកពិចារណាបញ្ចប់ទណ្ឌកម្មលើការនាំចេញប្រេងរបស់រុស្សុី។
តម្លៃប្រេងឆៅ Brent futures បានធ្លាក់ចុះ៥៥សេនមកនៅត្រឹម៧៤,៦៣ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0141 GMT ខណៈតម្លៃប្រេងឆៅអាមេរិក West Texas Intermediate បានធ្លាក់ចុះ៥២សេន មកនៅត្រឹម៧០,៨៥ដុល្លារក្នុងមួយបារ៉ែល។
ប្រធានាធិបតីអាមេរិកលោក ដូ ណាល់ត្រាំ បានអះអាងថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បានបង្ហាញបំណងប្រាថ្នាចង់បានសន្តិភាពក្នុងការហៅទូរស័ព្ទដាច់ដោយឡែកពីគ្នាជាមួយរូបលោក។ ដំណឹងនេះបានធ្វើឱ្យតម្លៃប្រេងឆៅធ្លាក់ចុះជាង២ភាគរយកាលពីថ្ងៃពុធម្សិលមិញ៕