ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានធ្លាក់ចុះក្នុងការជួញដូរនៅព្រឹកថ្ងៃពុធនេះ ក្រោយពីរបាយការណ៍មួយបានបង្ហាញថា ស្តុកប្រេងឆៅរបស់សហរដ្ឋអាមេរិកបានកើនឡើងកាលពីសប្តាហ៍មុន។
តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានធ្លាក់ចុះ៣៦សេនមកនៅត្រឹម៧៦,៦៤ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0130 GMT ខណៈតម្លៃប្រេងឆៅរបស់អាមេរិក West Texas Intermediate (WTI) បានធ្លាក់ចុះ៣៧សេនមកនៅត្រឹម៧២,៩៥ដុល្លារក្នុងមួយបារ៉ែល។
ស្តុកប្រេងឆៅនៅសហរដ្ឋអាមេរិក ដែលជាប្រទេសផលិត និងប្រើប្រាស់ប្រេងធំបំផុតរបស់ពិភពលោក បានកើនឡើង៩,៤លានបារ៉ែលក្នុងសប្តាហ៍មុន។ នេះបើយោងតាមប្រភពដែលដកស្រង់ទិន្នន័យរបស់វិទ្យាស្ថានប្រេងអាមេរិក(API)៕