តម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិបានកើនឡើងនៅថ្ងៃអង្គារនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានកើនឡើងតិចតួចនៅថ្ងៃអង្គារនេះ ខណៈគោលនយោបាយពន្ធគយរបស់សហរដ្ឋអាមេរិកអាចជះផលប៉ះពាល់លើសេដ្ឋកិច្ចសកល និងអាចកាត់បន្ថយតម្រូវការថាមពលនៅសហរដ្ឋអាមេរិក ដែលជាប្រទេសប្រើប្រាស់ប្រេងដ៏ធំបំផុតរបស់ពិភពលោក។

តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានកើនឡើង១១សេនដល់៧៥,៩៨ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0128 GMT ខណៈតម្លៃប្រេងឆៅ West Texas Intermediate របស់អាមេរិកបានកើនឡើង៥សេនដល់៧២,៣៧ដុល្លារក្នុងមួយបារ៉ែល។

ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូ ណាល់ត្រាំបានប្រកាសដំឡើងពន្ធដល់ចំនួន២៥ភាគរយលើការនាំចូលដែកថែប និងអាលុយមីញ៉ូមទៅកាន់សហរដ្ឋអាមេរិក ដោយគ្មានករណីលើកលែង ដើម្បីជួយការពារដល់ឧស្សាហកម្មក្នុងស្រុក៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here