តម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិបានកើនឡើងនៅថ្ងៃច័ន្ទនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានកើនឡើងនៅព្រឹកថ្ងៃច័ន្ទនេះ បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូ ណាល់ត្រាំ បានគំរាមកំហែងដំឡើងពន្ធលើការនាំចូលដែកថែប និងអាលុយមីញ៉ូម ដែលការណ៍នេះនឹងអាចធ្វើឱ្យកំណើនសេដ្ឋកិច្ច និងតម្រូវការថាមពលសកលធ្លាក់ចុះ។

តម្លៃប្រេងឆៅ Brent futures បានកើនឡើង៤០សេន ឬ០,៥% ដល់៧៥,០៦ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0133 GMT ខណៈតម្លៃប្រេងឆៅ West Texas Intermediate របស់អាមេរិកបានកើនឡើង៣៨សេនដល់៧១,៣៨ដុល្លារក្នុងមួយបារ៉ែល។

លោក ដូ ណាល់ត្រាំ បានប្តេជ្ញាដំឡើងពន្ធចំនួន២៥ភាគរយលើការនាំចូលដែក និងអាលុយមីញ៉ូមទាំងអស់ទៅកាន់សហរដ្ឋអាមេរិក ដែលជាការផ្លាស់ប្តូរមួយផ្សេងទៀតនៃគោលនយោបាយពាណិជ្ជកម្មក្រោមរដ្ឋបាលរបស់លោក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទីក្រុងវ៉ាស៊ីនតោនក៏បានបង្កើនសម្ពាធលើប្រទេសអ៊ីរ៉ង់ ដោយក្រសួងរតនាគារអាមេរិកបានដាក់ទណ្ឌកម្មថ្មីលើបុគ្គលមួយចំនួន និងនាវាដឹកប្រេង ដែលជួយដឹកជញ្ជូនប្រេងឆៅរបស់អុីរ៉ង់រាប់លានបារ៉ែលក្នុងមួយឆ្នាំៗទៅកាន់ប្រទេសចិន៕

LEAVE A REPLY

Please enter your comment!
Please enter your name here