តម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិបានធ្លាក់ចុះនៅថ្ងៃពុធនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានធ្លាក់ចុះតិចតួចក្នុងការជួញដូរនៅព្រឹកថ្ងៃពុធនេះ ខណៈបណ្តាអ្នកវិនិយោគពុំសូវព្រួយបារម្ភខ្លាំងអំពីផលប៉ះពាល់នៃការដំឡើងពន្ធរបស់ទីក្រុងប៉េកាំងលើការនាំចូលថាមពលរបស់សហរដ្ឋអាមេរិកទៅកាន់ទីផ្សាររបស់ប្រទេសចិន។

តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានធ្លាក់ចុះ១៨សេន ឬ០,២៤% មកនៅត្រឹម៧៦,០២ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0210 GMT ខណៈតម្លៃប្រេងឆៅ West Texas Intermediate (WTI) របស់អាមេរិកបានធ្លាក់ចុះ៩សេនមកត្រឹម៧២,៦១ដុល្លារក្នុងមួយបារ៉ែល។

កាលពីថ្ងៃអង្គារម្សិលមិញ ប្រទេសចិន​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំ​ចូល​ប្រេង ឧស្ម័ន​ធម្មជាតិ​រាវ និង​ធ្យូងថ្ម​របស់​សហរដ្ឋ​អាមេរិក ដើម្បី​ជា​ការ​សងសឹក​នឹង​ការ​យក​ពន្ធ​របស់​សហរដ្ឋ​អាមេរិក​លើ​ការ​នាំ​ចេញ​របស់​ចិន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រុមអ្នកវិភាគនៅធនាគារ Goldman Sachs បានអះអាងថា ផលប៉ះពាល់នៃពន្ធសងសឹករបស់ប្រទេសចិនលើតម្លៃថាមពលនឹងនៅមានកម្រិត ព្រោះការផ្គត់ផ្គង់សកល និងតម្រូវការថាមពលទាំងនេះនឹងមិនប្រែប្រួល ដោយសារពន្ធរបស់ប្រទេសចិននោះទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here