តម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិបានធ្លាក់ចុះនៅថ្ងៃអង្គារនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានធ្លាក់ចុះនៅថ្ងៃអង្គារនេះ បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូ ណាល់ត្រាំ បានយល់ព្រមពន្យារពេលចំនួន១ខែនៃការដំឡើងពន្ធលើប្រទេសម៉ិកស៊ិក និងកាណាដា ដែលជាប្រទេសផ្គត់ផ្គង់ប្រេងដ៏ធំបំផុតចំនួន២ដល់សហរដ្ឋអាមេរិក។

តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានធ្លាក់ចុះ៤១សេន ឬ០,៥% មកនៅត្រឹម៧៥,៥៥ដុល្លារក្នុងមួយបារ៉ែលនៅម៉ោងសកល 0149 GMT ខណៈតម្លៃប្រេងឆៅរបស់អាមេរិក West Texas Intermediate (WTI) បានធ្លាក់ចុះ៧៥សេន ឬ១% មកនៅត្រឹម៧២,៤១ដុល្លារក្នុងមួយបារ៉ែល។

លោកនាយករដ្ឋមន្ត្រីកាណាដា Justin Trudeau និងលោកស្រីប្រធានាធិបតីម៉ិកស៊ិក Claudia Sheinbaum បានបានប្តេជ្ញាជំរុញកិច្ចខិតខំប្រឹងប្រែងពង្រឹងសន្តិសុខព្រំដែន ដើម្បីឆ្លើយតបទៅនឹងការទាមទាររបស់លោក ដូ ណាល់ត្រាំ ក្នុងការបង្ក្រាបជនអន្តោប្រវេសន៍ និងការរត់ពន្ធគ្រឿងញៀន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

រដ្ឋបាលលោកត្រាំ បានសម្រេចពន្យារពេល៣០ថ្ងៃលើការយកពន្ធចំនួន២៥ភាគរយលើការនាំចូលទំនិញពីមុិកសិក និងកាណាដា រួមទាំងការពន្យារពេលយកពន្ធចំនួន១០% លើការនាំចូលថាមពលពីប្រទេសកាណាដា៕

LEAVE A REPLY

Please enter your comment!
Please enter your name here