តម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិបានកើនឡើងនៅថ្ងៃច័ន្ទនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានកើនឡើងក្នុងការជួញដូរនៅថ្ងៃច័ន្ទនេះ ក្រោយពីរដ្ឋបាលប្រធានាធិបតីអាមេរិកលោក ដូ ណាល់ត្រាំ បានសម្រេចដាក់ពន្ធគយទៅលើទំនិញនាំចូលមកពីប្រទេសកាណាដា ប្រទេសម៉ិកស៊ិក និងប្រទេសចិន។

តួយ៉ាង តម្លៃប្រេងឆៅ Brent futures សម្រាប់ចែកចាយលក់នៅខែមេសាខាងមុខបានកើនឡើង៦២សេន ឬ០,៨ភាគរយ ដល់៧៦,២៩ដុល្លារក្នុងមួយបារ៉ែលគិតនៅត្រឹមម៉ោងសកល 0042 GMT បន្ទាប់ពីបិទការជួញដូរត្រឹម៧៥,៦៧ដុល្លារក្នុងមួយបារ៉ែលកាលពីថ្ងៃសុក្រសប្តាហ៍មុន។

ចំណែក តម្លៃប្រេងឆៅអាមេរិក WTI futures សម្រាប់ចែកចាយលក់នៅខែមីនាខាងមុខបានកើនឡើង១,៤៤ដុល្លារ ឬ២ភាគរយ ដល់៧៣,៩៧ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពីបិទការជួញដូរត្រឹម៧២,៥៣ដុល្លារក្នុងមួយបារ៉ែលកាលពីថ្ងៃសុក្រសប្តាហ៍មុន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុន លោកប្រធានាធិបតី ដូ ណាល់ត្រាំ បានបញ្ជាឱ្យដំឡើងពន្ធលើទំនិញនាំចូលពីប្រទេសម៉ិកស៊ិក កាណាដា និងចិន ដែលអាចរាលដាលទៅជាសង្គ្រាមពាណិជ្ជកម្ម និងអាចបំផ្លាញកំណើនសេដ្ឋកិច្ចពិភពលោក។

សេតវិមានបានប្រកាសថា ផលិតផលថាមពលដែលនាំចូលពីប្រទេសកាណាដានឹងមានកាតព្វកិច្ចបង់ពន្ធត្រឹមតែ១០%ប៉ុណ្ណោះ។ ប៉ុន្តែ ការនាំចូលថាមពលពីម៉ិកស៊ិកទៅកាន់សហរដ្ឋអាមេរិកនឹងត្រូវបង់ពន្ធពេញចំនួន២៥ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here