ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្មពិភាក្សាជាមួយក្រុមហ៊ុនជប៉ុនដើម្បីជម្រុញការនាំចេញគ្រាប់ស្វាយចន្ទីរ

ដោយៈ គង់ ម៉ាណា

ភ្នំពេញៈ លោកសំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញ បានទទួលជួបពិភាក្សាការងារជាមួយ លោកAkira SASAKI នាយកគ្រប់គ្រងក្រុមហ៊ុន Inoue Calcium Corporation។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិច្ចប្រជុំនេះមានការចូលរួមពី ពីមន្រ្តីក្រសួងពាណិជ្ជកម្ម លោក Vu Van MANH ប្រធាននិងនាយកប្រតិបត្តិក្រុមហ៊ុន BMC Group ប្រទេសវៀតណាម និង លោកស្រី មុត ចរិយា ស្ថាបនិក និងអគ្គនាយិកា សិប្បកម្មហ៊ែនក្រាហ្វធីត ឃែស៊ូ ណាត់ ស្ទឹងត្រែង។

កិច្ចពិភាក្សានេះផ្តោតសំខាន់លើ ការជំរុញសក្តានុពលនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃ និងម្រេចកម្ពុជាទៅកាន់ទីផ្សារជប៉ុន និងការសិក្សាឱកាសវិនិយោគ ក្នុងវិស័យកែច្នៃកសិផលនៅកម្ពុជា ក្នុងការលើកកម្ពស់ការប្រកួតប្រជែង នៃផលិតផលកសិកម្មកម្ពុជា ដោយធានាស្តង់ដារខ្ពស់ក្នុងការកែច្នៃ និងការពង្រីកទីផ្សារ លើកកម្ពស់សក្ដានុពលនៃការច្នៃប្រឌិត និងអនុលោមភាពនៃស្តង់ដារទីផ្សារជប៉ុន៕

LEAVE A REPLY

Please enter your comment!
Please enter your name here