តម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិបានកើនឡើងនៅថ្ងៃព្រហស្បតិ៍នេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានកើនឡើងតិចតួចនៅក្នុងការជួញដូរនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ខណៈក្រុមអ្នកវិនិយោគបានបង្ហាញក្តីបារម្ភចំពោះការគំរាមដាក់ពន្ធគយរបស់សហរដ្ឋអាមេរិកលើប្រទេសម៉ិកស៊ិក និងកាណាដា។

តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានកើនឡើង៧សេន ឬ០,១ភាគរយដល់៧៦,៧១ដុល្លារអាមេរិកក្នុងមួយបារ៉ែល គិតត្រឹមម៉ោងសកល 0122 GMT ។

ចំណែក តម្លៃប្រេងឆៅរបស់សហរដ្ឋអាមេរិក West Texas Intermediate futures (WTI)បានកើនឡើង១៧សេន ឬ០,២ភាគរយ ដល់៧២,៧៩ដុល្លារក្នុងមួយបារ៉ែល។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សហរដ្ឋអាមេរិកបានអះអាងថា ប្រទេសកាណាដា និងម៉ិកស៊ិកអាចជៀសផុតពីការដាក់ពន្ធគយ ប្រសិនបើបណ្តាប្រទេសជិតខាងទាំង២នេះបិទព្រំដែនរបស់ខ្លួនបានឆាប់រហ័ស ដើម្បីទប់ស្កាត់កុំឱ្យគ្រឿងញៀនប្រភេទ Fentanyl ហូរចូលមកកាន់ទឹកដីអាមេរិក។

ធនាគារកណ្តាលអាមេរិកបានរក្សាទុកអត្រាការប្រាក់ឱ្យនៅថេរកាលពីថ្ងៃពុធម្សិលមិញ។ លោក Jerome Powell ប្រធានធនាគារកណ្តាលអាមេរិកបានប្រកាសថា យើងនឹងមិនប្រញាប់ប្រញាល់កាត់បន្ថយអត្រាការប្រាក់នោះទេ រហូតទាល់តែទិន្នន័យបង្ហាញពីការធ្លាក់ចុះជាថ្មីនៃអត្រាអតិផរណា ឬការកើនឡើងនៃហានិភ័យនៅក្នុងទីផ្សារការងារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here