តម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិបានធ្លាក់ចុះនៅថ្ងៃច័ន្ទនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានធ្លាក់ចុះជាង១ភាគរយក្នុងការជួញដូរនៅព្រឹកថ្ងៃច័ន្ទនេះ បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូ ណាល់ត្រាំ បានអំពាវនាវឱ្យអង្គការនៃបណ្តាប្រទេសនាំចេញប្រេង (OPEC) កាត់បន្ថយតម្លៃប្រេងឆៅរបស់ពួកគេ។

តួយ៉ាង តម្លៃប្រេងឆៅ Brent បានធ្លាក់ចុះ៨៧សេន ឬ១,១១ភាគរយមកនៅត្រឹម៧៧,៦៣ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0043 GMT បន្ទាប់ពីបានកើនឡើង២១សេនកាលពីថ្ងៃសុក្រសប្តាហ៍មុន។

ជាមួយគ្នានេះ តម្លៃប្រេងឆៅរបស់សហរដ្ឋអាមេរិក West Texas Intermediate (WTI) បានធ្លាក់ចុះ៨៩សេន ឬ១,១៩ភាគរយមកនៅត្រឹម៧៣,៧៧ដុល្លារក្នុងមួយបារ៉ែល។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កាលពីថ្ងៃសុក្រសប្តាហ៍មុន លោក ដូ ណាល់ត្រាំ បានអំពាវនាវជាថ្មីឱ្យអង្គការនៃបណ្តាប្រទេសនាំចេញប្រេង(OPEC) កាត់បន្ថយតម្លៃប្រេង ដើម្បីវាយប្រហារលើប្រភពប្រាក់ចំណូលរបស់ប្រទេសរុស្ស៊ី និងជួយបញ្ចប់សង្រ្គាមឈ្លានពានរបស់រុស្សុីនៅប្រទេសអ៊ុយក្រែន៕

LEAVE A REPLY

Please enter your comment!
Please enter your name here